LoneLy Planet បានជ្រើសរើស​យក​បេ​តិក​ភ័​ណ្ឌ​ទាំង​10 ដែល​ស្អាត​ប៉ផុត​នៅលើ​ពិភពលោក​ - Tourism
Digi

LoneLy Planet បានជ្រើសរើស​យក​បេ​តិក​ភ័​ណ្ឌ​ទាំង​10 ដែល​ស្អាត​ប៉ផុត​នៅលើ​ពិភពលោក​

(ថ្ងៃទី 20 សីហា 2015, ម៉ោង 09:49:AM)
​LoneLy Planet គឺជា​ទស្សនាវដ្ដី​ទេសចរណ៍​ដ៏​ល្បីឈ្មោះ​មួយ​បានធ្វើ​ការប្រកាស​បញ្ជីរាយនាម​ស្ដីពី​ទីកន្លែង​ដ៏​ស្រស់ស្អាត​បំផុត​លើ​ពិភពលោក​កាលពី​ពាក់កណ្ដាល​ខែសីហា កន្លងមកនេះ នៅក្នុង​សៀវភៅ “Ultimate Travel List” ដោយ​ផ្អែកទៅលើ​ការវាយតម្លៃ​របស់​អ្នកជំនាញការ​មួយចំនួន​។​

1.​    ​តំបន់​ប​អង្គរវត្ត ប្រទេស​កម្ពុជា​៖ រួមមាន​ប្រាសាទ​ជាង 1000 ទីកន្លែង​បញ្ចុះសព​ប្រកបទៅដោយ​ក្បូរក្បាច់​រចនាបថ​ខ្មែរ​ដ៏​អស្ចារ្យ ត្រូវបាន​ចាត់ទុកថា​ជា​កេរ្ដិ៍ដំណែល​ប្រវត្តិសាស្ត្រ​សាសនា​មួយ​ដ៏​ធំ​បំផុត​លើ​ពិភពលោក​។​

2.​    ​Great Barrier Reef អូស្ត្រាលី​៖ លាតសន្ធឹង​ប្រវែង​ជិត 3000​គីឡូម៉ែត្រ ស្ថិតនៅ​ប៉ែក​ឥ​សាន្ដ​សមុទ្ទ​អូស្ត្រាលី​។ គឺជា​ទីកន្លែង​ផលិត​គ្រាប់​អុជ​ខ្យង​ដ៏​ធំ​បំផុត​លើ​ពិភពលោក​។​

3.​    ​Machu Picchu ប្រទេស​ប៉េ​រូ​៖ Machu Picchu ត្រូវបាន​អ្នកប្រវត្តិសាស្ត្រ Hiram Bingham រកឃើញ​ថ្ងៃទី​24 ខែកក្កដា ឆ្នាំ​1911 ហើយ​បាន​ក្លាយទៅជា​ទីកន្លែង​ទាក់ទាញ​ទេសចរណ៍​ច្រើនជាងគេ​បំផុត​នៅ​អាមេរិក​ខាងត្បូង ដោយមាន​អ្នក​ទៅ​ទស្សនា 1​លាន​2​សែន​នាក់ រៀងរាល់ឆ្នាំ​។​

4.​    ​មហា​កំផែង ប្រទេស​ចិន​៖ នេះ​គឺជា​ទីតាំង​ប្រ​វ​តិ្ត​សាស្ត្រ​តែមួយគត់​នៅលើ​ផែនដី ដែល​អាច​មើលឃើញ​ពី​ឋាន​ព្រះ​ច័ន្ទ​។​


5.​    ​ប្រាសាទ Taj Mahal ប្រទេស​ឥណ្ឌា​៖ ប្រាសាទ​នេះ​ត្រូវបាន​កសាងឡើង​ដោយ​ស្ដេច Shah Jahan ដើម្បី​ជាការ​រំលឹក​ដល់​ព្រះ​មហេសី​ទី​3 ម្ចាស់​ក្ស​ត្រី Mumtaz Mahal ដែល​បាន​សោយ​ទីវ​ង្គ​ត ដោយសារ​ប្រសូត​បុត្រ​ទី​14​។ ប្រាសាទ​នេះ ប្រើ​កម្មករ​ជាង 20.000​នាក់​ដើម្បី​កសាង ដែល​ត្រូវ​ចំណាយពេល​22​ឆ្នាំ នឹង​ចំណាយ​ទឹកប្រាក់​អស់​ជាង​320​លាន​រូពី​។​

6.​    ​រមណីយដ្ឋាន​ជាតិ Grand Canyon សហរដ្ឋអាមេរិក​៖ រមណីយដ្ឋាន​នេះ រក្សាបាន​នូវ​សភាព​ធម្មជាតិ​តាំងពី 2​ពាន់​ឆ្នាំមុន ស្ថិតនៅ​ជ្រលង​ភ្នំ Grand Canyon ដែល​ត្រូវ​ទន្លេ Colorado កាត់ផ្ដាច់​ជា​ពីរ បង្កើតបានជា​ជ្រលង​ភ្នំ​មូ​យ​ប្រវែង 446​គីឡូ​ម៉ែត ជម្រៅ 1,6​គីឡូម៉ែត្រ​។​

7.​    ​ទីលាន​ប្រកួត​ជំនាន់​រ៉ូ​ម៉ាំង ប្រទេស​អ៊ីតាលី​៖ រួមមាន​កន្លែង​អង្គុយ​ទស្សនា​ចំនួន 50.000​កន្លែង​។ Colosseum ត្រូវបាន​ចាត់ទុកជា ស្ថាបត្យកម្ម​រ៉ូ​ម៉ាំង​ដ៏​ស្រស់ស្អាត​តែមួយគត់ ដែល​នៅ​សេសសល់​។​

8.​    ​ទឹកជ្រោះ Iguazu Falls ប្រទេស​ប្រេ​ស៊ី​ល​៖ ទឹកជ្រោះ​នេះ​ស្ថិត​នៅជាប់​ព្រំដែន​រវាង​ប្រេ​ស៊ី​ល និង​អាក​ហ្ស​ង់​ទីន​។​

9.​    ​ប្រាសាទ Alhambra ប្រទេស​អេ​ស្ប៉ា​ញ​៖ ប្រាសាទ​នេះ មាន​រចនាបថ បែបផែន​សាសនា​ឥស្លាម​។ ប្រាសាទ​នេះ​ស្ថិតនៅលើ​កំពូលភ្នំ Sabika មាន​បណ្ដោយ 720​ម៉ែត្រ និង​ទទឹង 220​ម៉ែត្រ​។​

10.​     Aya Sofya ប្រទេស​ទួរគី​៖ សំណង់​នេះ​ត្រូវបាន​កសាងឡើង​ប្រហែល​1500​ឆ្នាំមុន តាម​បញ្ជា​របស់​ស្ដេច Byzantine Justinian I៕